ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី ចុង អៀវហេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី ចុង អៀវហេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅសង្កាត់មនោរម្យ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៧២ឆ្នាំ របស់លោកមេធាវី ចុង អៀវហេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី ចុង អៀវហេង មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង នេះជាលើកទី២ ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូនរូបលោក។ លើសពីនេះទៀត លោកមេធាវី ចុង អៀវហេង បានថ្លែងថា លោកពិតជាសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលឯកឧត្តមប្រធានគណៈមេធាវី តែងតែយកចិត្តទុកដាក់ដល់រូបលោកដែលជាសមាជិកដែលមានវ័យចាស់។ លោកមេធាវី បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 330625961 749285503160463 2178004448495514274 n

C2 331244041 1366512060869450 5871258733769439451 n

C3 330966632 593809318844773 2836295306094273440 n

C4 331218929 579184657166117 2614243513469241800 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top