ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណ:កម្មការសុខមាលភាពមេធាវី​ ដេីម្បីប្រគល់ថវិកាតាវកាលិក​សម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី មណ្ឌល​ រតនា តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណ:កម្មការសុខមាលភាពមេធាវី​ ដេីម្បីប្រគល់ថវិកាតាវកាលិក​សម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី មណ្ឌល​ រតនា តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាព​មេធាវី


នារសៀលថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧​ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រី​មេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក​ និងរដ្ឋបាល​ និងជាសមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារដេីម្បីប្រគល់ថវិកាតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព​ ជូ​នលោកស្រីមេធាវី​ មណ្ឌល​ រតនា តាមការស្នើសុំ ស្របទៅនឹងសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រីមេធាវី មណ្ឌល​ រតនា​ ផងដែរ។ ក្រុមការងារបានពាំនាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ជូនចំពោះលោកស្រីមេធាវី​ មណ្ឌល​ រតនា​ និងក្រុមគ្រួសារសូមឱ្យមានសុខភាពល្អ។ លោកស្រីមេធាវី មណ្ឌល​ រតនា​ បានសម្តែងនូវក្តីគោរពអរគុណចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានយកចិត្តទុកដាក់ចំពោះមេធាវីស្ត្រីដែលត្រៀមនឹងសម្រាលបុត្រ​ និងកំពុងសម្រាលបុត្រដូចលោកស្រីផងដែរ​។ លោកស្រីមេធាវី​បាន​ផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ​ សេចក្តីចម្រេីន​ និងជោគជ័យគ្រប់ភារកិច្ចដេីម្បីឧត្តមភាព​និងកិត្យានុភាពនៃវិជ្ជាជីវ:មេធាវីយេីង។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 331738233 737477598043188 7705396218153558077 n

C2 331738209 866727754406573 1440956654397788724 n

C3 331782451 6192509257472590 975572465645761417 n

C4 331731745 920766886045192 109092844988604155 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top