ឯកឧត្តម​ លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​បានអញ្ជេីញដឹកនាំប្រតិភូ គណ:មេធាវី​ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុត​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម​ លី​ ច័ន្ទតុលា​ ...

ឯកឧត្តម​ លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញដឹកនាំប្រតិភូគណ:មេធាវី​ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុត​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម​ លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញដឹកនាំប្រតិភូគណ:មេធាវី​ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុត​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ នៅក្នុងកិច្ចប្រជុំនេះមានវត្តមានអញ្ជេីញចូលរួម​ ពីសំណាក់តំណាងក្រសួង​ ស្ថាប័ន និងអង្គភាពនានា​ សរុបជាង៦០០នាក់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី​ បានគោរពរាយការណ៍អំពីលទ្ធផលការងារសម្រេចបាន​ ក្នុងឆ្នាំ២០២២ ស្របតាមអនុសាសន៍ ១២ ចំណុច​ ដែលបានដាក់ចេញ។ ចំពោះលទ្ធផលដែលសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី​ ដែលបានឧបត្ថម្ភគាំទ្រដ៏រឹងមាំក្នុងការជំរុញសកម្មភាពការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីឱ្យទទួលសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ តួនាទីរបស់ស្ត្រី និងមានជីវភាពរស់នៅកាន់តែប្រសើរ។ របាយការណ៍ក៏បានបង្ហាញអំពីលទ្ធផលដែលសម្រេចជាច្រើនទៀតនៅលើវិស័យផ្សេងៗ ជាពិសេសកិច្ចសហការអនុវត្តច្បាប់​ និងជំនួយផ្នែកច្បាប់ដល់ស្រ្តី​ និងក្មេងស្រីរងគ្រោះ​ ដោយសហការជាមួយគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ហើយក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។

A1 332046790 1244094286231538 3803284092478360083 n

A2 332064444 689462826291547 1560321776532627167 n

A3 332486667 727049139017311 4084142589594349102 n

A4 332083379 1827469084283168 7509533097126293700 n

A5 332063708 1652898051832188 8504262102413141503 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top