ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរថាបើកកម្មវិធីសិក្ខាសាលារួមគ្នា ស្តីពី «សិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាល នានានៃនីតិវិធីព្រហ្មទណ្ឌ» លើកទី ៤ ក្រោមប្រធានបទស្តីពី «សិទ្ធិពិរុទ្ធជន
នាថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរថាបើកកម្មវិធីសិក្ខាសាលារួមគ្នា ស្តីពី «សិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ» លើកទី ៤ ក្រោមប្រធានបទស្តីពី «សិទ្ធិពិរុទ្ធជននៅដំណាក់កាលបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខ»
នាថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលារួមគ្នា ស្តីពី «សិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌ» លើកទី ៤ ក្រោមប្រធានបទស្តីពី «សិទ្ធិពិរុទ្ធជននៅដំណាក់កាលបណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខ» ជូនមេធាវីកម្មសិក្សា និងសមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) និងសមាគមសាលាត្រាជូ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ ដោយលោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ តំណាងរបស់ឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ និងលោកមេធាវី ប៊ុន សុខសីលា ប្រធានគម្រោងនៃវិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ើក (RWI) និងមានវត្តមានចូលរួមជាវាគ្មិនកិត្តិយស ដោយ ឯកឧត្តមបណ្ឌិត ឆាយ ហុកផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ និងជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងអតីតប្រធានតុលាការព្រហ្មទណ្ឌនៃប្រទេសបារាំង និងលោកមេធាវី ឈិត វិនា គ្រូបង្រៀនផ្នែកនីតិសាស្ត្រ និងអ្នកស្រាវជ្រាវជាន់ខ្ពស់សមាគមសាលាត្រាជូ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃគណៈមេធាវី ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ថ្នាក់ដឹកនាំនិងក្រុមការងារសមាគមសាលាត្រាជូ ក្រុមការងារវិទ្យាស្ថានរ៉ាអុលវ៉ាលេនប៊ើក (RWI) ព្រមទាំងមានសិក្ខាកាមបានចូលរួមដោយផ្ទាល់ចំនួន ៨០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសទាំងពីររូបបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនោះក៏មានការចែកនូវវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាមដែលបានចូលរួមផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN (https://t.me/barassociationofcambodia)!