ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលសិស្សមេធាវីជំនាន់ទី១៩ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលសិស្សមេធាវីជំនាន់ទី១៩ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលសិស្សមេធាវីជំនាន់ទី១៩ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៩។ ជាកិច្ចចាប់ផ្តើមកម្មវិធីលោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីបានធ្វើសេចក្តីរាយការណ៍អំពីបច្ចុប្បន្នភាពនិងរៀបរាប់អំពីកម្មវិធីសិក្សា និងមុខវិជ្ជាទាំងអស់សម្រាប់វគ្គបណ្តុះបណ្តាលនេះជូនអង្គពិធី។ ក្នុងឱកាសនេះផងដែរឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីបានចូលរួមអបអរសាទរដល់ជ័យលាភីសិស្សមេធាវីជំនាន់ទី១៩ ទាំង ៨៥រូប (ស្រី ៣៩) ហេីយ ឯកឧត្តមប្រធាន ក៏បានផ្តល់មតិស្វាគមន៍និងមតិណែនាំដល់សិស្សមេធាវីជំនាន់ទី១៩ ទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ឱ្យទទួលបានជោគជ័យ និងគោរពប្រតិបត្តិតាមច្បាប់លក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង ព្រមទាំងក្រមសីលធម៌ មានសាមគ្គីភាព និងចូលរួមទាំងអស់គ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN