ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធី ជិះកង់អង្គរ មហាគ្រួសារវិស័យយុត្តិធម៌ ដេីម្បីរៃអង្គាសថវិកាជូនដល់មូលនិធិមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធី ជិះកង់អង្គរ មហាគ្រួសារវិស័យយុត្តិធម៌ ដេីម្បីរៃអង្គាសថវិកាជូនដល់មូលនិធិមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធី ជិះកង់អង្គរ មហាគ្រួសារវិស័យយុត្តិធម៌ ដេីម្បីរៃអង្គាសថវិកាជូនដល់មូលនិធិមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ក្រុមកីឡាសេនាយុត្តិធម៌ សមាជិក-សមាជិកាគណៈមេធាវី ព្រមទាំងមានការអញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត ផងដែរ។ កម្មវិធីនេះប្រព្រឹត្តឡេីងមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ទី១៨ និងទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយមានសកម្មភាពដូចជា៖ -កម្មវិធីជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) -ដាំកូនឈេី និងស្មៅ ដើម្បីអភិរក្សរមនីយដ្ឋានអង្គរ -ការប្រកួតបាល់ទាត់មិត្តភាពវាងក្រុមសេនាយុត្តិធម៌ និងក្រុម ទន្សាយព្រៃអង្គរ និងក្រុមគ្រុឌមានជ័យ - ការពិសារអាហារសាមគ្គីដេីម្បីរៃអង្គាសប្រាក់ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) - ដំណេីរទស្សនៈកិច្ច និងចែកអំណោយជូនដល់សិស្សនៃសាលាបឋមសិក្សាវត្តបូព៌ -និងការប្រគល់ថវិការជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ កម្មវិធីនេះប្រពឹត្តទៅដោយរលូន ជោគជ័យ ប្រកបដោយភាតរភាព និងសាមគ្គីភាព។ *សូមបញ្ជាក់ផងដែលថា កម្មវិធីជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានទឹកប្រាក់សរុបចំនួន ៥៥៥.០០០.០០០រៀល។