ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តចម្រេីនជ័យមង្គល អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងអគាររដ្ឋបាល ពហុបំណង នៃវិស័យយុត្តិធម៌ និងពិធីដាំដេីមឈេី
នាព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រេីនជ័យមង្គល អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ និងពិធីដាំដេីមឈេី
នាព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណ:មេធាវី ចូលរួមក្នុងពិធីសូត្រមន្តចម្រេីនជ័យមង្គល អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ដែលក្នុងនោះ ក៏មានអគារនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ផងដែរ) និងអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ និងពិធីដាំដេីមឈេី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមប្រធាននិងឯកឧត្តមអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ថ្នាក់ដឹកនាំនិងបុគ្គលិកក្រសួងយុត្តិធម៌ ចៅក្រម ព្រះរាជអាជ្ញាដែលជាគ្រូបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និងបុគ្គលិករាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ សិស្សចៅក្រម សិស្សអាជ្ញាសាលា និងសិស្សសាការី ផងដែរ។ ពិធីសូត្រមន្តនេះ ប្រារព្ធធ្វើនៅអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្ថិតនៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!