ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារគ្រឿងកិត្តិយសគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ធ្វើការពិនិត្យគំរូនៃគ្រឿងកិត្តិយសគណៈមេធាវី
នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារគ្រឿងកិត្តិយសគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ធ្វើការពិនិត្យគំរូនៃគ្រឿងកិត្តិយសគណៈមេធាវី
នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារគ្រឿងកិត្តិយសគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី ធ្វើការពិនិត្យគំរូនៃគ្រឿងកិត្តិយសគណៈមេធាវី ស្របតាមសេចក្តីសម្រេចលេខ ៨៦១/សសគម/២២ ចុះថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ ស្តីពី គ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាគំរូគ្រឿងកិត្តិយសប្រភេទ ឧត្តមភាព ដែលត្រូវបានផលិតរៀបចំជាពុម្ពរួចរាល់ហេីយដោយជាងជំនាញ ។ ឯកឧត្តមប្រធាន និងក្រុមការងារបានធ្វេីការពិនិត្យយ៉ាងល្អិតល្អន់ទៅលេីគំរូនៃគ្រឿងកិត្តិយសនេះ នឹងបានឯកភាពឱ្យជាងបន្តផលិតចេញនូវគ្រឿងកិត្តិយសនេះ។ ឯកឧត្តមប្រធាន បានឯកភាពឱ្យជាងជំនាញបន្តផលិតគំរូពុម្ពគ្រឿងកិត្តិយស ៤ប្រភេទ ផ្សេងទៀតឱ្យបានឆាប់រហ័សផងដែរ។ សូមបញ្ជាក់ផងដែរថា គណៈមេធាវីបានដាក់អនុវត្តសេចក្តីសម្រេចស្តីពីគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ជូនសមាជិក-សមាជិកាគណៈមេធាវី និងឥស្សរជន ដែលមានស្នាដៃ គុណបំណាច់ និងភក្តីភាព ចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី និងយុត្តិធម៌សង្គម ដើម្បីជាការថ្លែងអំណរគុណ ជំរុញលើកទឹកចិត្ត លើកកម្ពស់ និងពង្រឹងសមត្ថភាពមេធាវី ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។