ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៥ឆ្នាំ របស់លោកស្រីមេធាវី ចាយ សារុំ និងគម្រប់ ៦១ឆ្នាំ របស់លោកមេធាវី ប៉ែន ប៊ុនធឿន
នារសៀលថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៥ឆ្នាំ របស់លោកស្រីមេធាវី ចាយ សារុំ និងគម្រប់ ៦១ឆ្នាំ របស់លោកមេធាវី ប៉ែន ប៊ុនធឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៥ឆ្នាំ របស់លោកស្រីមេធាវី ចាយ សារុំ និងគម្រប់ ៦១ឆ្នាំ របស់លោកមេធាវី ប៉ែន ប៊ុនធឿន ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោក-លោកស្រីមេធាវី មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោក-លោកស្រីមេធាវី បានថ្លែងអំណរគុណ ឯកឧត្តមប្រធាន និងលោកជំទាវ ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះមេធាវីដែលមានវ័យចាស់ និងបានថ្លែងថា នេះជាគម្រោងដ៏ល្អដែលមិនធ្លាប់មានពីមុនមក។ លោកមេធាវី ប៉ែន ប៊ុនធឿន បានថ្លែងបន្តទៀតថា នេះជាខួបកំណើតលើកទី១ របស់លោក ចាប់តាំងតែពីលោកកើតមកគឺមិនធ្លាប់ បានធ្វើខួបកំណើតម្តងសោះ។ លោក-លោកស្រីមេធាវី ក៏បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN