ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៥ឆ្នាំ របស់ឯកឧត្តម យូ ប៊ុនឡេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានតុលាការកំពូល

នាព្រឹកថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ទៅតុលាការកំពូល ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៥ឆ្នាំ របស់ឯកឧត្តម យូ ប៊ុនឡេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានតុលាការកំពូល។ ឯកឧត្តម យូ ប៊ុនឡេង មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងអំណរគុណ ឯកឧត្តមប្រធាន និងលោកជំទាវ ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះមេធាវីដែលមានវ័យចាស់ នេះគឺជាគុណធម៌ដ៏ល្អ ដែលឯកឧត្តមប្រធានចាត់ចែងឱ្យមានការសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតដល់មេធាវីដែលមានវ័យចាស់។ នេះជាលើកទី២ ដែលគណៈមេធាវី បានជួបសួរសុខទុក្ខ និងជូនពរខួបកំណើតរបស់ ឯកឧត្តម យូ ប៊ុនឡេង។ ឯកឧត្តម យូ ប៊ុនឡេង ក៏បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN