ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦០ឆ្នាំ របស់ឯកឧត្តម សេង ស៊ីវុត្ថា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦០ឆ្នាំ របស់ឯកឧត្តម សេង សីុវុត្ថា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
នារសៀលថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយលោកស្រី មេធាវី ហួត លីនដា ទៅសាលាឧទ្ធរណ៍ភ្នំពេញ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦០ឆ្នាំ របស់ឯកឧត្តម សេង ស៉ីវុត្ថា ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ ឯកឧត្តម សេង សីុវុត្ថា មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងអំណរគុណ ឯកឧត្តមប្រធាន និងលោកជំទាវ ដែលបានយកចិត្តទុក្ខដាក់រៀបចំកម្មវិធីនេះឡើង ដើម្បីជាឧត្តមប្រយោជន៍ ការលើកស្ទួយដល់កម្លាំងចិត្ត រិតចំណងសាមគ្គីភាពរវាងគណៈមេធាវី និងមេធាវីដែលមានវ័យចាស់ នេះជាគុណធម៌ដ៏ល្អមួយ។ ក្នុងឱកាសនោះ ឯកឧត្តម សេង សីុវុត្ថា ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូន ឯកឧត្តមប្រធានគណៈមេធាវី និងបានជូននូវវត្ថុអនុស្សាវរីយ៍ដល់ក្រុមការងារគណៈមេធាវីផងដែរ។ ឯកឧត្តម សេង សីុវុត្ថា ក៏បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN