ការរផ្សាយផ្ទាល់កម្មវិធី «កិច្ចពិភាក្សាតុមូល» រៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ៖ ការជួលដីសាងសង់អគារ

ការរផ្សាយផ្ទាល់កម្មវិធី «កិច្ចពិភាក្សាតុមូល» រៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា...

ការរផ្សាយផ្ទាល់កម្មវិធី «កិច្ចពិភាក្សាតុមូល» រៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ៖ ការជួលដីសាងសង់អគារ វាគ្មិន ៖ លោកមេធាវី អ៊ីវ ប៉ូលី កញ្ញាមេធាវី ធីម សុភាព លោកស្រីមេធាវី មាស សុីថន និងលោកមេធាវី មួន សៀងលី


បញ្ហា៖ ១. លោក A បានជួលដីឱ្យ លោក B និងបានអនុញ្ញាតឱ្យលោក B សាងសង់អគារ ដែលសិទ្ធិជួលនេះមានរយៈពេល ១០ ឆ្នាំ បន្ទាប់មក លោក B ឈប់បង់ថ្លៃឈ្នួលដី ហើយអគារ ក៏មិនទាន់បានសាងសង់រួច តើករណីនេះ ត្រូវធ្វើដូចម្តេច? ២. លោក X បានជួលដីឱ្យលោក Y និងអនុញ្ញាតឱ្យសាងសង់អគារ រួមទាំងជួលបន្ត ដែលសិទ្ធិជួលនេះ មានរយៈពេល ១៤ ឆ្នាំ លោក Y បានជួលដីនោះបន្តឱ្យលោក Z ហើយ លោក Z បានសងសាង់អគារ បន្ទាប់មក ទាំង Y និង Z មិនបានបង់ថ្លៃឈ្នួលដីទេ ហើយអគារក៏សាងសង់មិនទាន់រួចរាល់ដែរ តើករណីនេះ ត្រូវធ្វើដូចម្តេច?


ការពិភាក្សា៖ ១.តើត្រូវធ្វើបែបណាចំពោះកិច្ចសន្យាជួល? ២. តើត្រូវធ្វើបែបណាចំពោះថ្លៃឈ្នួលដែលមិនទាន់បង់? ៣. តើត្រូវធ្វើបែបណាចំពោះដី ដែលបានប្រគល់ការកាន់កាប់ឱ្យទៅ អ្នកជួល និងសម្ភារៈ ឬទ្រព្យសម្បត្តិរបស់អ្នកជួលដែលមាននៅលើដី? ៤. តើត្រូវធ្វើបែបណាចំពោះអគារដែលបានសាងសង់លើដី? ៥. បញ្ហានៃការជួលបន្ត?


មូលដ្ឋានច្បាប់៖ មាត្រា ៤០៨ កថាខណ្ឌទី ១ ចំណុច «ក», ៤១៤ កថាខណ្ឌទី ១, ៤០៩ កថាខណ្ឌទី ១, ៤៦៤, ១៥៥, ៦១៨, ៦០៩,៣១០ និងមាត្រា ១២២ (ករណីនេះមិនអនុវត្តមាត្រា១២៣) នៃក្រមរដ្ឋប្បវេណី


ក្រុមការងារ រង់ចាំទទួលមតិយោបល់ផ្សេងៗ និងមតិយោបល់ដើម្បីកែលំអ

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top