ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sundaresh Menon ប្រធានតុលាការកំពូលប្រទេសសិង្ហបុរី និងជាប្រធានសមាគមច្បាប់អាស៊ាន

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sundaresh Menon ប្រធានតុលាការកំពូលប្រទេសសិង្ហបុរី និងជាប្រធានសមាគមច្បាប់អាស៊ាន


នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sundaresh Menon ប្រធានតុលាការកំពូលប្រទេសសិង្ហបុរី និងជាប្រធាននៃសមាគមច្បាប់អាស៊ាន លោកចៅក្រម Lee Seiu Kin ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានសិង្ហបុរី និងជាចៅក្រមនៃតុលាការកំពូល និងគណៈប្រតិភូ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធាន បានបញ្ជាក់អំពីសមិទ្ធផលការងាររបស់គណៈមេធាវី និងបានអញ្ជើញប្រធានតុលាការកំពូលសិង្ហបុរី និងប្រធានសមាគមច្បាប់អាស៊ាន ព្រមទាំងគណៈប្រតិភូអមដំណើរ ទស្សនៈកិច្ចអគារគណៈមេធាវី រួមមានបន្ទប់នាយកដ្ឋានទាំងប្រាំមួយ បន្ទប់ប្រជុំក្រុមប្រឹក្សា បន្ទប់ស្ទូឌីយោ បន្ទប់រៀបចំសិក្ខាសាលា បន្ទប់សវនាការគំរូ បណ្ណាល័យគណៈមេធាវី ព្រមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ផងដែរ។ កិច្ចប្រជុំពិភាក្សាការងារនេះ ប្រារព្ធធ្វើនៅទីស្នាក់ការគណៈមេធាវី អគារកាច់ជ្រុងផ្លូវលេខ១១២៩ កែងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

B1 363293267 791338892785334 717412674959938725 n

B2 363384312 791338282785395 5600799193965866967 n

B3 363023784 791339359451954 536304804942572466 n

B4 363319458 791339006118656 6578086724161826326 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top