កម្មវិធីសិក្ខាសាលាស្តីពី «យុត្តិធម៌អនីតិជន និងអនុសញ្ញាស្តីពីសិទ្ធិកុមារ»
នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ធួន សុធា សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងលោកស្រីមេធាវី ជា សុកនួន សមាជិកាក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលាស្តីពី «យុត្តិធម៌អនីតិជន និងអនុសញ្ញាស្តីពីសិទ្ធិកុមារ»
នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ធួន សុធា សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងលោកស្រីមេធាវី ជា សុកនួន សមាជិកាក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលាស្តីពី «យុត្តិធម៌អនីតិជន និងអនុសញ្ញាស្តីពីសិទ្ធិកុមារ» ដោយមានការអញ្ជេីញចូលរួមពីវាគ្មិនកិត្តិយសគឺ លោកមេធាវី មាស បូរ៉ា ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ លោកមេធាវី មាស សំណាង សមាជិកគណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ លោកមេធាវី អុប វិបុល សមាជិកគណៈកម្មការកិច្ចការព្រហ្មទណ្ឌ និងលោក លឹម វណ្ណា មន្ត្រីទទួលបន្ទុកកិច្ចការយុត្តិធម៌កុមារនៃអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៦៦នាក់។ ក្នុងឱកាសនេះ លោកមេធាវី ធួន សុធា បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកស្រីមេធាវី ជា សុកនួន សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា និងប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិតិ្តយស ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN