ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី ខេ វ៉ាយ ស៊ី

នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី ខេ វ៉ាយ ស៊ី


នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធការិយាល័យរបស់ក្រុមមេធាវី ខេ វ៉ាយ ស៊ី ដោយមានការអញ្ជើញចូលរួមអមដោយសមាជិកក្រុមប្រឹក្សាគណៈមេធាវី រួមមានជាអាទិ៍លោកមេធាវី សួង សុផល និងលោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន និងលោកជំទាវក៏បានជូននូវវត្ថុអនុស្សាវរីយ៍ ដល់ក្រុមមេធាវី ខេ វ៉ាយ ស៊ី និងធ្វើទស្សនកិច្ចបន្ទប់ការិយាល័យផងដែរ។ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមមេធាវី ខេ វ៉ាយ ស៊ី ក្រោមការគ្រប់គ្រងរបស់លោកមេធាវី ធួន សុធា និងបានចូលរួមអបអរសាទរចំពោះអគារការិយាដ៏ល្អប្រណិតរបស់ក្រុមមេធាវី ខេ វ៉ាយ ស៊ី និងបានជូនពរឱ្យលោកមេធាវី ធួន សុធា និងសហការី មានអតិថិជនកាន់តែច្រើន និងជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់សហភាតាមេធាវីទាំងអស់ ឱ្យពង្រឹងនូវសមត្ថភាពការប្រកបវិជ្ជាជីវៈមេធាវី និងពង្រឹងការរៀបចំទីតាំងការិយាល័យប្រកបវិជ្ជាជីវៈបានសមរម្យ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវី ដែលជាការផ្តល់ទំនុកចិត្តដល់អតិថិជន និងជាពិសេសជាការលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ កម្មវិធីនេះ ប្រារព្ធធ្វេីនៅផ្ទះលេខ១២១៥ ផ្លូវវិថីអភិវឌ្ឍន៍ ក្នុងប្លុក Z12.A7 សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

B1 375065383 812464217339468 4573472214878782356 n

B2 373555375 812464400672783 410536185679643893 n

B4 373576415 812464334006123 6845390034663077836 n

B3 373299477 812464317339458 5291572687741636265 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top