ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និង ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(គ.ម.ក) ជាមួយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និង ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(គ.ម.ក) ជាមួយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)
នាថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និង ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(គ.ម.ក) ជាមួយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ស្ដីពី «ការបណ្តុះបណ្តាលនិងការលើកកម្ពស់ចំណេះដឹងច្បាប់ជូនសមាជិក-សមាជិកានៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា» នៅក្នុងបណ្ណាល័យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ ការស្រាវជ្រាវ និងការអនុវត្តជាក់ស្ដែងផ្សេងៗនៅ អ.វ.ត.ក ជូនដល់សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីរួមគ្នានៃកម្មវិធីបណ្តុះបណ្តាលនានាមានជាអាទិ៍ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាលសម្រាប់សិស្សមេធាវី ទស្សនកិច្ចសិក្សា ការធ្វើសវនាការត្រាប់នៅស្ថាប័ន អ.វ.ត.ក និងការផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងចំណេះដឹងច្បាប់។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!
Telegram (https://t.me/barassociationofcambodia) គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(BAKC) The Bar Association of The Kingdom of Cambodia