វីដេអូទី១៥ កម្មវិធី ៣ សំណួរ ក្រោមប្រធានបទ “កិច្ចសន្យាធានា” ដោយលោកមេធាវី កឹម វឌ្ឍនៈ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តពីវីដេអូទី១៤ ក្នុងកម្មវិធី ៣ សំណួរ
វីដេអូទី១៥ កម្មវិធី ៣ សំណួរ ក្រោមប្រធានបទ “កិច្ចសន្យាធានា” ដោយលោកមេធាវី កឹម វឌ្ឍនៈ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តពីវីដេអូទី១៤ ក្នុងកម្មវិធី ៣ សំណួរ។
សំណួរទី ១៖ តើកិច្ចសន្យាធានាមានលក្ខណៈបែបណា ?
សំណួរទី ២៖ តើអ្នកធានាមានទំនួលខុសត្រូវបែបណា ?
សំណួរទី ៣៖ តើអ្នកធានាមានសិទ្ធិទាមទារប្រាក់ពីកូនបំណុលបានដែរឬទេ ?
សូមបញ្ជាក់ផងដែរថាកម្មវិធី ៣ សំណួរនេះ ត្រូវបានរៀបចំបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដោយមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយជាសេនាធិការទទួល បន្ទុករៀបចំផលិតក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ជូនសាធារណជនដោយបានរៀបចំជាសំណួរពាក់ព័ន្ធនឹងច្បាប់ចំនួន ០៣ សំណួរ ដែលជាសំណួរសាមញ្ញ ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយឱ្យវាគ្មិនដែលជាមេធាវីមានចំណេះដឹងនិងបទពិសោធន៍ ផ្តល់ចម្លើយខ្លីៗ សាមញ្ញៗហើយមានន័យគ្រប់គ្រាន់ ធ្វើយ៉ាងណាឱ្យសាធារណជនងាយយល់។ ©រក្សាសិទ្ធិដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា