ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងនីតិវិធីសវនាការត្រាប់ របស់សិស្សមេធាវីជំនាន់ទី១៩ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
នាថ្ងៃចន្ទ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងនីតិវិធីសវនាការត្រាប់ របស់សិស្សមេធាវីជំនាន់ទី១៩ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
នាថ្ងៃចន្ទ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងនីតិវិធីសវនាការត្រាប់ របស់សិស្សមេធាវីជំនាន់ទី១៩ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ សវនាការត្រាប់នេះ បានរៀបចំធ្វើរយៈពេល១ថ្ងៃពេញ រួមមានសវនាការត្រាប់លើសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណី ដែលរៀបចំធ្វើនៅបន្ទប់សវានាការត្រាប់ ស្ថិតក្នុងទីតាំងអគារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានជម្រាបអំពីគោលបំណងនៃការដាក់ឱ្យមានកម្មវិធីសវនាការត្រាប់នៅក្នុងកម្មវិធីសិក្សារបស់សិស្សមេធាវី និងបានណែនាំដល់សិស្សមេធាវីជំនាន់ទី១៩ទាំងអស់ ត្រូវពង្រឹងសមត្ថភាពចំណេះដឹងការរៀនសូត្រនៅក្នុងថ្នាក់ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ច្បាប់លក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណ លោកនាយកមជ្ឈមណ្ឌល លោកគ្រូដឹកនាំ និងថ្នាក់ដឹកនាំមជ្ឈមណ្ឌល ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សមេធាវីជំនាន់ទី១៩ និងបានរៀបចំកម្មវិធីសវនាការត្រាប់នេះ ទទួលបានជោគជ័យ និងបានជូនពរលោកនាយកមជ្ឈមណ្ឌល លោកគ្រូដឹកនាំ និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសិស្សមេធាវីជំនាន់ទី១៩ទាំងអស់ សូមជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!