ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទៅចូលរួម បាឋកថាចែករំលែកចំណេះដឹង និងបទពិសោធ ស្តីពី"វិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជា" ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ បេក្ខបណ្ឌិតវិទ្យាស្ថាននគរបាល...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទៅចូលរួម បាឋកថាចែករំលែកចំណេះដឹង និងបទពិសោធ ស្តីពី"វិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជា" ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ បេក្ខបណ្ឌិតវិទ្យាស្ថាននគរបាលជំានាន់ទី១ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថាននគរបាល ជំនាន់ទី១១ និងគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា
នាព្រឹកថ្ងៃពុធ ៣កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជេីញចូលរួម បាឋកថាចែករំលែកចំណេះដឹង និងបទពិសោធ ស្តីពី"វិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជា" ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ បេក្ខបណ្ឌិតវិទ្យាស្ថាននគរបាលជំនាន់ទី១ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថាននគរបាល ជំនាន់ទី១១ និងគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ នាឱកាសនោះក៏មានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងការធ្វេីរបាយការណ៍ស្វាគមន៍ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ សុបញ្ញា នាយកវិទ្យាស្ថានក្រោយបរិញ្ញាបត្រ ព្រមទាំងមានការជូន ឯកឧត្តមប្រធានគណ:មេធាវី និងប្រតិភូអមដំណេីរធ្វេីទស្សនកិច្ច ទីតាំងអគារធ្វើការ អគារអាហារដ្ឋាន អគារសិក្សារបស់សិស្សនគរបាល បន្ទប់ស្នាក់នៅរបស់សិស្សនគរបាល បន្ទប់បាញ់គ្រាប់ពិតប្រភេទខ្លី និងទីតាំងបាញ់កំភ្លើងគ្រាប់ពិតប្រភេទAK ផងដែរ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ទៅកាន់ថាក់ដឹកនាំវិទ្យាស្ថាន គ្រូនគរបាលជាតិ ព្រមទាំងសិក្ខាកាម និងបានធ្វេីបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធ អំពី:
-ប្រវត្តិនៃវិជ្ជាជីវៈមេធាវីនៅព្រះរាជាណាចក្រកម្ពុជា
-វិធាននិងរចនាសម្ព័ន្ធគ្រប់គ្រងវិជ្ជាជីវៈមេធាវី
-ការចូលប្រកបវិជ្ជាជីវៈមេធាវី -តួនាទីរបស់មេធាវី
-ភារកិច្ចរបស់មេធាវី -និងការទទួលខុសត្រូវរបស់មេធាវី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យជំនួយ ឃឹម សុវណ្ណាវុធ អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិ ចំពោះការអញ្ជេីញ ឯកឧត្តម មកធ្វេីបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធ ស្តីពី"វិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជា" និងសូមអរគុណសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ ដែលឯកឧត្តមបានធ្វេីបាឋកថា។ ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ សុបញ្ញា នាយកវិទ្យាស្ថានក្រោយបរិញ្ញាបត្រ ថ្នាក់ដឹកនាំ មន្រ្តីនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ បេក្ខបណ្ឌិតវិទ្យាស្ថាននគរបាលជំនាន់ទី១ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថាននគរបាល ជំនាន់ទី១១ និងគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមជោគជ័យនៅក្នុងវគ្គហ្វឹកហ្វឺន ជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!