ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់គណៈមេធាវី ឆ្នាំ២០២៣

នាល្ងាចថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់គណៈមេធាវី ឆ្នាំ២០២៣


នាល្ងាចថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការកីឡាគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់គណៈមេធាវី ឆ្នាំ២០២៣ ដោយមានវត្តមានចូលរួមរបស់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ប្រធានកិត្តិយស ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការកីឡាវាយសីគណៈមេធាវី ក្រុមការងាររៀបចំកម្មវិធីប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី ភ្ញៀវកិត្តិយស និងកីឡាករ-កីឡាការិនី ៣៥០នាក់។ លោកមេធាវី គឹម វាសនា ប្រធានអនុគណៈកម្មការកីឡាវាយសីគណៈមេធាវី និងលោកមេធាវី សេង ប៊ុនឃាង ប្រធានកិត្តិយសអនុគណៈកម្មការកីឡាវាយសីគណៈមេធាវី បានរាយការណ៍អំពីរបាយការណ៍បូកសរុបការងាររបស់អនុគណៈកម្មការកីឡាវាយសីគណៈមេធាវី និងអំពីកីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភីក្នុងការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវីនេះផងដែរ ជាអាទិ៍៖ ពានរង្វាន់កិត្តិយស

• លេខ ១ បានទៅលើ ឯកឧត្តម សេង ប៊ុនឃាង និង ឯកឧត្តម អ៉ីវ បូរិន្ទ

• លេខ ២ បានទៅលើ ឯកឧត្តម ហួត វុទ្ធី និង ឯកឧត្តម សៀង ធីរិទ្ធ

• លេខ ៣ស្ទួន បានទៅលើ ឯកឧត្តម លី ច័ន្ទតុលា និង ឯកឧត្តម រ័ត្ន ស្រ៊ាង

. លេខ ៣ស្ទួន បានទៅលើ ឯកឧត្តម ស្រ៊ាង រតនៈ និងឯកឧត្តម តាំង ស៊ុនឡាយ ពានរង្វាន់ជ័យលាភី

• លេខ ១ បានទៅលើ លោកមេធាវី ហេង វណ្ណបុត្រ និង លោកមេធាវី ប្លង់ សុផល

• លេខ ២ បានទៅលើ លោកមេធាវី ទូច ធីរិទ្ធ និង លោកមេធាវី ហ៊ិន ពិណ្ណារិទ្ធ

• លេខ ៣ បានទៅលើ លោកមេធាវី តាំង គក់ និងលោកមេធាវី ព្រីង ស៊ីណា

ពានរង្វាន់ All Star

• លេខ ១ បានទៅលើ លោកមេធាវី ម៉េង វណ្ណី និង លោកមេធាវី លឹម សំអឿន

• លេខ ២ បានទៅលើ លោកមេធាវី នង មានន្ទ និងលោកស្រីមេធាវី មាស ស៊ីថន

• លេខ ៣ បានទៅលើ លោកមេធាវី តេង លីណា និង លោកមេធាវី ថេង វិបុល

•គូរលេងល្អជាងគេ បានទៅលើ លោកមេធាវី គឹម រ័ត្នណារ៉ុង និងលោកស្រីមេធាវី សេង ដាវីន នៅក្នុងឱកាសនោះដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ និងបានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការប្រកួតវាយសីពានរង្វាន់គណៈមេធាវី ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅដោយជោគជ័យ រីករាយ ភាតរភាព សាមគ្គីភាពផ្ទៃក្នុងស្របតាមគោលបំណងដែល ឯកឧត្តមប្រធាន បានបង្កើត ។ ការរៀបចំឱ្យមានការប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវីនេះ បានចូលរួមចំណែកជួយលើកកម្ពស់វិស័យកីឡា ព្រមទាំងលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះក្លឹមកីឡាវាយសី ធី (T-Badminton Court) និងសប្បុរសជនជាច្រើនទៀតដែលបានឧបត្ថម្ភនៅក្នុងកម្មវិធី និងបានជូនពរដល់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ប្រធានកិត្តិយស ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការកីឡាវាយសីគណៈមេធាវី ក្រុមការងាររៀបចំកម្មវិធីប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី ភ្ញៀវកិត្តិយស និងកីឡាករ-កីឡាការិនីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងសូមជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 383216939 824602539458969 8601183611414161638 n

B2 380842165 824602699458953 1341174552490331020 n

B3 381008400 824602692792287 3189447043057127760 n

B4 384115294 824602732792283 6349342166034458555 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top