ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវ:មេធាវីវគ្គទី១៥

នារសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវ:មេធាវីវគ្គទី១៥


នារសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវ:មេធាវីវគ្គទី១៥ ដោយមានវត្តមានចូលរួមរបស់សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី លោកនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានធ្វើកិច្ចស្វាគមន៍ និងណែនាំដល់សហភាតាជាសិក្ខាកាមសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី១៥ទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ ព្រមទាំងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ជាចុងក្រោយ ឯកឧត្តមប្រធាន សូមជូនពរឱ្យសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី លោកនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីនិងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិក្ខាកាមសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គ១៥ទាំងអស់ ជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ និងទទួលជោគជ័យក្នុងការសិក្សា។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 383784693 824744242778132 3991150338985799242 n

D2 383824864 824744189444804 3238620855197403546 n

D3 383816026 824744559444767 8068859882727982626 n

D4 381008585 824744789444744 8564860819804241734 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top