សិក្ខាសាលាស្តីពី «ការការពារកូនក្តីនៅក្នុងករណីឆបោក៖ ទ្រឹស្តី និងការអនុវត្ត»

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ខៀវ តុលា សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងលោកមេធាវី ហាក់ សុភារិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាស្តីពី «ការការពារកូនក្តីនៅក្នុងករណីឆបោក៖ ទ្រឹស្តី និងការអនុវត្ត»


នាសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ខៀវ តុលា សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងលោកមេធាវី ហាក់ សុភារិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាស្តីពី «ការការពារកូនក្តីនៅក្នុងករណីឆបោក៖ ទ្រឹស្តី និងការអនុវត្ត» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកមេធាវី ពេជ អង្គ អនុប្រធានគណៈកម្មការកិច្ចការព្រហ្មទណ្ឌ លោកមេធាវី សូ មូស្សេន្នី សមាជិកគណៈកម្មការកិច្ចការព្រហ្មទណ្ឌ និងកញ្ញាមេធាវី ឯក មាលា សមាជិកាគណៈកម្មការកិច្ចការព្រហ្មទណ្ឌ ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់សរុបចំនួន ៧៧នាក់។ ក្នុងឱកាសនេះ លោកមេធាវី ខៀវ តុលា បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី ហាក់ សុភារិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា និងប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយសទាំងបីរូប ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬

B1 383961540 826542685931621 4983771516534481637 n

B2 383950357 826542779264945 570851576714039882 n

B3 383952668 826542832598273 7483428018572809850 n

B4 383823860 826542645931625 5420635178664510632 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top