ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ច ប្រជុំពិភាក្សា ស្តី ពី គម្រោង រៀបចំ លើក ទី៥ នៃការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី(The 5th Edition of the ASIALAWYERS FOOTBALL CUP នៅរាជធានីភ្នំពេញ តាមប្រព័ន្ធហ៊្សូម ជាមួយនឹងស្ថាបនិក

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ច ប្រជុំពិភាក្សា ស្តី ពី គម្រោង រៀបចំ លើក ទី៥ នៃការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី(The 5th Edition of the ASIALAWYERS FOOTBALL CUP នៅរាជធានីភ្នំពេញ តាមប្រព័ន្ធហ៊្សូម ជាមួយនឹងស្ថាបនិក នៃ សាជីវកម្ម រៀបចំ (Corporate Sport Organization, The MUNDIAVOCAT)


នារសៀលថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ សមាជិក ក្រុមប្រឹក្សា និងថ្នាក់ដឹកនាំនៃគណៈកម្មការកីឡាគណៈមេធាវី បានចូលរួមកិច្ចប្រជុំ ពិភាក្សា ស្តីពីគម្រោងរៀបចំលើកទី៥ នៃការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ី(The 5th Edition of the ASIALAWYERS FOOTBALL CUP នៅរាជធានីភ្នំពេញ តាមប្រព័ន្ធហ៊្សូម ជាមួយនឹងស្ថាប និកនៃ សាជីវកម្មរៀបចំ(Corporate Sport Organization, The MUNDIAVOCAT) តាមការស្នើសុំ។ ឯកឧត្តមប្រធាន បានសម្តែងការស្វាគមន៍ ចំពោះការជ្រើសរើសរាជធានីភ្នំពេញ សម្រាប់ដំណើរការ នៃការប្រកួតកីឡាបាល់ទាត់មេធាវីអាស៊ីលើកទី៥នេះ គឺចំពេលដែលព្រះរាជាណាចក្រកម្ពុជា យើង ប្រកប ដោយសុខសន្តិភាព និងការអភិវឌ្ឍ ហើយដែលស្របនឹងគោលនយោបាយ អភិវឌ្ឍវិស័យ ទេសចរណ៍ របស់រាជរដ្ឋាភិបាល។ បើតាមការបញ្ជាក់របស់ស្ថាបនិកនៃសាជីវកម្មនេះ អាចនឹងមាន គណៈមេធាវី ឬវិជ្ជាជីវៈមេធាវី នៃបណ្តាប្រទេស ប្រមាណជាង ១០ប្រទេសនៅតំបន់អាស៊ី និង ក្រុមកីឡាករមេធាវី ប្រមាណជា ៣០ក្រុម មកចូលរួមក្នុងការប្រកួតនេះ ដែលគ្រោងរៀបចំពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ ជាមួយនឹងការត្រៀមដើម្បីសហការពីសំណាក់ភាគី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្រធាន ក៏សូមធ្វើការអំពាវនាវដល់សហភាតាយើង ដែលជាក្រុមកីឡាបាល់ទាត់ ឬដែល មិនទាន់ចូលក្រុម នៅឡើយ សូមបង្កើនការហ្វឹកហ្វាត់ ដើម្បីត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍ ប្រកួត ខាងលើ ឲ្យបានច្រើនគ្នា។ គណៈមេធាវី នឹងជូនព័ត៌មានលម្អិតនាពេលក្រោយ។ សូមជម្រាបជូនថា The MUNDIAVOCAT បានបង្កើតតាំងពីឆ្នាំ១៩៨៣ ជាការផ្គូរផ្គងឲ្យមាន ការ ប្រកួតកីឡាបាល់ទាត់មេធាវីពិភពលោក (Lawyers’ Football World Cup) ហើយដែលតាមរយៈនេះ បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មេធាវី នៅទ្វីបអ៊ឺរ៉ុប អាមេរិក អាហ្រ្វិក និងអាស៊ី។ កាលពី ឆ្នាំ២០១៩កន្លងទៅ បានរៀបចំប្រកួតនៅទីក្រុងបាងកក ឆ្នាំ២០២២ នៅទីក្រុងម៉ារ៉ាកេស (Marrakech) និងនៅឆ្នាំ២០២៣នេះ បានធ្វើនៅទីក្រុងសាំងត្រូពេ(Saint-Tropez) ប្រទេសបារាំង។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 382407755 827136812538875 7890044203015458072 n

B2 383407596 827137079205515 2383925198404874828 n

B3 383006793 827136885872201 1330417986849295652 n

B4 384419340 827137055872184 6767486181044149349 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top