ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងឯកឧត្តមប្រធានគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី៣
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងឯកឧត្តមប្រធានគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី៣ ស្តីពី «ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នដោយកំណត់ឋានៈជាបណ្តោះអាសន្ន»
នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា និងឯកឧត្តម ប្រធានគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី៣ ស្តីពី «ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នដោយកំណត់ឋានៈជាបណ្តោះអាសន្ន» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណី និងជាប្រធានក្រុមមេធាវី ជេ ស៊ី ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់សរុបចំនួន ១៤២នាក់។ ក្នុងឱកាសនេះ លោកមេធាវី សួង សុផល បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធានគណៈមេធាវី បានចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា ប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយសទាំងពីររូប និងចែកនូវវិញ្ញាបនបត្រជូនសិក្ខាកាម ព្រមទាំងចុះហត្ថលេខាបន្តអនុស្សរណៈយោគយល់គ្នារវាងគណៈមេធាវី និងវិភាគទានច្បាប់ ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN