ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី សែម ស៊ីនរិន្ទ អនុប្រធាននាយកដ្ឋានបុគ្គលិកនិងរដ្ឋបាលគណៈមេធាវី ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារនិងពិភាក្សាលម្អិតអំពីភារកិច្ចរៀបចំខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី សែម ស៊ីនរិន្ទ អនុប្រធាននាយកដ្ឋានបុគ្គលិកនិងរដ្ឋបាលគណៈមេធាវី ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារនិងពិភាក្សាលម្អិតអំពីភារកិច្ចរៀបចំខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ២០២៣
នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី សែម ស៊ីនរិន្ទ អនុប្រធាននាយកដ្ឋានបុគ្គលិកនិងរដ្ឋបាលគណៈមេធាវី ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារនិងពិភាក្សាលម្អិតអំពីភារកិច្ចរៀបចំខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ២០២៣។ កិច្ចប្រជុំនេះ ប្រារព្ធធ្វេីនៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត វិថីឧកញ៉ា ឈុន កែងតិរវិថីព្រះស៉ីសុវត្ថិ ទល់មុខសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!