ក្រុមការងាររបស់គណៈមេធាវី បានអញ្ជើញទៅជូនពរខួបកំណើតរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកកម្មវិធីសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតមេធាវីដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ និងកម្មវិធីទៅជូនពរស្រ្តីមេធាវីពេលលំហែមាតុភាព
ក្រុមការងាររបស់គណៈមេធាវី បានអញ្ជើញទៅជូនពរខួបកំណើតរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកកម្មវិធីសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតមេធាវីដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ និងកម្មវិធីទៅជូនពរស្រ្តីមេធាវីពេលលំហែមាតុភាព
នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី បានអញ្ជើញទៅជូនពរខួបកំណើតរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកកម្មវិធីសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតមេធាវីដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ និងកម្មវិធីទៅជូនពរស្រ្តីមេធាវីពេលលំហែមាតុភាព។ ឯកឧត្តមប្រធាន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលក្រុមការងារគណៈមេធាវីបានមកជូនពរខួបកំណើតរបស់លោក និងបានថ្លែងអំណរគុណដល់ក្រុមការងារដែលបានយកចិត្តទុក្ខដាក់អនុវត្តគម្រោងសួរសុខទុក្ខនេះ ឱ្យទទួលបានការគាំទ្រយ៉ាងច្រើនពីសហភាតា។ លើសពីនេះទៀត ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងបុគ្គលិកគណៈមេធាវី ផងដែរ។ សូមបញ្ជាក់ផងដែរថា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ជាសហស្ថាបនិកបង្កើតកម្មវិធីសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតមេធាវីដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ និងកម្មវិធីទៅជូនពរស្រ្តីមេធាវីពេលលំហែមាតុភាព ដោយទទួលបានការសាទរពីសហភាតាមេធាវីគ្រប់រូប ព្រមទាំងមានសំណូមពរ ពីសហភាតាមេធាវី ឱ្យបន្តមានគម្រោងនេះតទៅមុខទៀត។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!
The Bar Association of The Kingdom of Cambodia