ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងចូលរួមអមដំណើរដោយថ្នាក់ដឹកនាំនៃ អគ្គលេខាធិការដ្ឋាននៃគណៈមេធាវី ព្រមទាំងបុគ្គលិកគណៈមេធាវីទៅដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធសព មហាឧបាសិកា..
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងចូលរួមអមដំណើរដោយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃគណៈមេធាវី ព្រមទាំងបុគ្គលិកគណៈមេធាវីទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជៀម ជា ដែលត្រូវជាជីដូនបង្កើតរបស់លោកស្រីមេធាវី ហួត លីនដា
នារសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងចូលរួមអមដំណើរដោយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃគណៈមេធាវី ព្រមទាំងបុគ្គលិកគណៈមេធាវីទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជៀម ជា ដែលត្រូវជាជីដូនបង្កើតរបស់លោកស្រីមេធាវី ហួត លីនដា។ ក្នុងឱកាសនោះ លោកមេធាវី ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅភូមិជ្រោយអំពៅ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!