ឯកឧត្តម កែវ ពេជ្ជនៈ ប្រធានស្តីទីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសហព័ន្ធគណៈមេធាវីកង់តូនៃប្រទេសជប៉ុន

ឯកឧត្តម កែវ ពេជ្ជនៈ ប្រធានស្តីទីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសហព័ន្ធគណៈមេធាវីកង់តូនៃប្រទេសជប៉ុន


នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមការណែនាំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែវ ពេជ្ជនៈ ប្រធានស្តីទីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសហព័ន្ធគណៈមេធាវីកង់តូ នៃប្រទេសជប៉ុន ដឹកនាំដោយ លោកមេធាវី អ៊ីដេ ហ៊ឺរ៉ូហ្វឹមិ ប្រធានគណៈកម្មាធិការការពារសិទ្ធិមនុស្សសម្រាប់ជនបរទេស នៃសហព័ន្ធគណៈមេធាវីកង់តូ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំបានផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីដំណើរការគ្រប់គ្រងដឹកនាំ ការបណ្តុះបណ្តាលនិងការជ្រើសរើសឱ្យចូលប្រកបវិជ្ជាជីវៈមេធាវី ការចូលរួមពង្រឹង ការអនុវត្តច្បាប់និងនីតិរដ្ឋនៃប្រទេសទាំងពីរ ការស្វែងយល់ពីប្រព័ន្ធច្បាប់និងទំនាក់ទំនងជាមួយស្ថាប័នជាតិនិងអន្តរជាតិ ព្រមទាំងឯកភាពក្នុងការសិក្សាអំពីលទ្ធភាពកសាងកិច្ចសហប្រតិបត្តិការផ្លូវការ នាពេលអនាគតផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 398366852 846618023924087 8659142743561767200 n

A1 398224090 846618203924069 2222414967119546346 n

A2 398357801 846618440590712 480839012049543383 n

A3 398437532 846618577257365 628547460151294100 n

A4 398460762 846618147257408 543035986450216709 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top