សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការចែករំលែកចំណេះដឹង រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការចែករំលែកចំណេះដឹង រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច
នាព្រឹក ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការចែករំលែកចំណេះដឹង ជាមួយនឹងនិយ័តករបរធនបាលកិច្ច ដែលតំណាងដោយឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណង រួមគ្នាសហការរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្រាវជ្រាវ វគ្គបណ្ដុះបណ្ដាល វេទិកាពិភាក្សា កិច្ចសន្ទនា ព្រឹត្តិការណ៍នានា ចែករំលែកចំណេះដឹង និងឧត្តមានុវត្តន៍ ដែលពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ច ក្នុងន័យបញ្ជ្រាបការយល់ឱ្យកាន់តែទូលំទូលាយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!