ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញទៅធ្វើបទឧទ្ទេសនាមអំពី “សិទ្ធិការពារខ្លួន” ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៦ ចំនួន ១ ៣០៣ នាក់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជ៉ំសែនរីករាយ)
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញទៅធ្វើបទឧទ្ទេសនាមអំពី “សិទ្ធិការពារខ្លួន” ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៦ ចំនួន ១ ៣០៣ នាក់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជ៉ំសែនរីករាយ)
នារសៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ពេជ អង្គ អនុប្រធានគណៈកម្មការកិច្ចការព្រហ្មទណ្ឌ បានអញ្ជើញធ្វើបទឧទ្ទេសនាមអំពី “សិទ្ធិការពារខ្លួន” ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៦ ចំនួន ១ ៣០៣ នាក់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជ៉ំសែនរីករាយ) ស្ថិតនៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ នៅក្នុងបទឧទ្ទេសនាមនេះក៏មានវត្តមានសមាជិកក្រុមប្រឹក្សាគណៈមេធាវី សមាជិកអគ្គលេខាធិការដ្ឋាន និងសមាជិកគណៈកម្មាធិការកិច្ចការព្រហ្មទណ្ឌចូលរួមផងដែរ។ បទឧទ្ទេសនាមនេះជាផ្នែកមួយនៃមេរៀនក្នុងវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៦ រយៈពេល ៦ ខែ ចាប់បីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីការធ្វើបទឧទ្ទេសនាម ឯកឧត្តមប្រធាន បានឧបត្ថម្ភអង្ករ ៥ តោន បញ្ជីសមាជិកគណៈមេធាវី របាយការណ៍ស្តីពីវឌ្ឍនភាពការងាររយៈពេល១ឆ្នាំ ២០២២-២០២៣ កម្រងវិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងកម្រងសេចក្តីសម្រេចមានលក្ខណៈបទបញ្ជារបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុង១មុខចំនួន១០ក្បាលជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជ៉ំសែនរីករាយ) ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅពេលនេះ។ ក្នុងឱកាសនេះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជ៉ំសែនរីករាយ) បានថ្លែងនូវសេចក្តីអំណរអរគុណជូនចំពោះឯកឧត្តមប្រធាន និងគណៈប្រតិភូដែលបានចូលរួមចែករំលែកចំណេះដឹង សៀវភៅ និងអង្ករដល់មជ្ឈមណ្ឌលផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!