ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រ កម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណ:មេធាវី អញ្ជើញទៅចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រ កម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណ:មេធាវី អញ្ជើញទៅចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា "ព្រះបរមរតនកោដ្ឋ" ក្នុងពិធីខួបអនុស្សាវរីយ៍លេីកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣
នារសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានចាត់លោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណ:មេធាវី អញ្ជើញទៅចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា "ព្រះបរមរតនកោដ្ឋ" ក្នុងពិធីខួបអនុស្សាវរីយ៍លេីកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។ តាងនាមថ្នាក់ដឹកនាំគណ:មេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សា គណ:មេធាវី សមាជិក-សមាជិកាគណ:មេធាវី និងបុគ្គលិកទាំងអស់នៃគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដេីម្បីជាតិ និងប្រជារាស្រ្ត និងចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧដ្តុង្គឧត្តម នៃព្រះករុណា "ព្រះបរមរតនកោដ្ឋ "។ នេះជាលេីកទី២ របស់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!