ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គង់ ពិទូ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងលោកមេធាវី ហាក់ សុភារិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាស្តីពី «ការ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គង់ ពិទូ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងលោកមេធាវី ហាក់ សុភារិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី
សិក្ខាសាលាស្តីពី «ការអនុវត្តហ៊ីប៉ូតែក» នាសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គង់ ពិទូ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធី និងលោកមេធាវី ហាក់ សុភារិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាស្តីពី «ការអនុវត្តហ៊ីប៉ូតែក» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកស្រីមេធាវី មុត ពិសិដ្ឋ និងលោកមេធាវី សៅ នឿន សមាជិក-សមាជិកាគណៈកម្មការកិច្ចការរដ្ឋប្បវេណី ព្រមទាំងសិក្ខាកាម ចូលរួមដោយផ្ទាល់សរុបចំនួន ៨៩នាក់។ ក្នុងឱកាសនេះ លោកមេធាវី គង់ ពិទូ បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលានិងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី ហាក់ សុភារិទ្ធ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថែ្លងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា និងប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយសទាំងពីររូប ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!