ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ និងលោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមសន្និសីទថ្នាក់តំបន់
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ និងលោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមសន្និសីទថ្នាក់តំបន់លើកទី១ ស្តីពីសិទ្ធិទទួលបានជំនួយផ្នែកច្បាប់ ( Access to Legal Aid) ក្រោមប្រធានបទស្តីពីការពង្រឹងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់តំបន់ភាគខាងត្បូងនៃចក្រវាល (Global South) នៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា
នាថ្ងៃចន្ទ ១៥កើត និងអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ ព.ស.២០៦៧ ត្រូវនឹងថ្ងៃទី២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ និងលោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមសន្និសីទថ្នាក់តំបន់លើកទី១ ស្តីពីសិទ្ធិទទួលបានជំនួយផ្នែកច្បាប់ ( Access to Legal Aid) ក្រោមប្រធានបទស្តីពីការពង្រឹងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់តំបន់ភាគខាងត្បូងនៃចក្រវាល (Global South) នៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា។ សន្និសីទថ្នាក់តំបន់នេះ សហការៀបចំដោយតុលាការកំពូលឥណ្ឌា អង្គការមូលនិធិច្បាប់អន្តរជាតិ( ILF) អង្គការ UNICEF និងអង្គការ UNDP ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា ដែលមានអ្នកចូលរួមមកពីក្រសួង ស្ថាប័នយុត្តិធម៌ ស្ថាប័នតុលាការ និងគណៈមេធាវី ប្រមាណ២០០នាក់នៃ៥០ប្រទេសផ្សេងគ្នា និងក្រោមអធិបតីភាពរបស់ប្រធានាធិបតីប្រទេសឥណ្ឌាផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!