ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមេធាវី សួង សុផល ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី បានឧបត្ថម្ភអាវកីឡាចំនួន ៩៧អាវ ដល់សិស្សមេធាវីជំនាន់ទី១៩
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមេធាវី សួង សុផល ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី បានឧបត្ថម្ភអាវកីឡាចំនួន ៩៧អាវ ដល់សិស្សមេធាវីជំនាន់ទី១៩
នារសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមេធាវី សួង សុផលជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី បានឧបត្ថម្ភអាវកីឡាចំនួន ៩៧អាវ ដល់សិស្សមេធាវីជំនាន់ទី១៩។ ឯកឧត្តមប្រធាន តែងតែជំរុញឱ្យសិស្សមេធាវី និងសហភាតាមេធាវី លេងកីឡា ដោយមានគោលបំណងធំៗចំនួន៣ គឺ: ទី១៖ បង្កឱ្យមានបរិយាកាសមួយសម្រាប់សិស្សមេធាវី ក៏ដូចជាមេធាវី ឱ្យស្គាល់គ្នាកាន់តែច្បាស់ ជិតស្និទ្ធ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង។ ទី២៖ ឱ្យបងប្អូនសហភាតាមេធាវី និងសិស្សមេធាវី លេងកីឡា ដើម្បីឱ្យពួកគាត់មានសុខភាពល្អ អាចបំពេញកិច្ចការងារវិជ្ជាជីវៈមេធាវីបានល្អ មានភាពយូរអង្វែងផងដែរ។ និងទី៣៖ ជាការអនុវត្តស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់លេងកីឡា គឺ «ប្រជាពលរដ្ឋម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិច»។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!