ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សីលវិសុទ្ធ សិរីរចនា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ត្រូវជាម្តាយបង្កេីតរបស់អ្នកឧកញ៉ា ឈុន លាង និងត្រូវជាម្តាយក្មេកអ្នកឧកញ៉ា សំ...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សីលវិសុទ្ធ សិរីរចនា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ត្រូវជាម្តាយបង្កេីតរបស់អ្នកឧកញ៉ា ឈុន លាង និងត្រូវជាម្តាយក្មេកអ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈគ្រុប
នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំប្រតិភូគណៈមេធាវី ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សីលវិសុទ្ធ សិរីរចនា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ហ៊ុច ត្រូវជាម្តាយបង្កេីតរបស់អ្នកឧកញ៉ា ឈុន លាង និងត្រូវជាម្តាយក្មេកអ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈគ្រុប ។ ក្នុងឱកាសនោះ ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅភូមិគ្រឹះលេខ១៩៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!