ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជេីញបង្រៀនមុខវិជ្ជា "ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ" ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី១៥

នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជេីញបង្រៀនមុខវិជ្ជា "ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ" ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី១៥។ ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមក្នុងពិធីនេះផងដែរ។ ការបណ្តុះបណ្តាលនេះប្រារព្ធធ្វើនៅ ទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!