អង្គភាពប្រឆាំងអំពេីពុករលួយ បានរៀបចំការប្រកួតវាយសីមិត្តភាពជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈ...
អង្គភាពប្រឆាំងអំពេីពុករលួយ បានរៀបចំការប្រកួតវាយសីមិត្តភាពជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាថ្ងៃអាទិត្យ ៥កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពេីពុករលួយ បានរៀបចំការប្រកួតវាយសីមិត្តភាពជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីប្រកួតវាយសីមិត្តភាពនេះ ត្រូវបានរៀបចំឡេីងក្នុងគោលបំណងពង្រឹងសាមគ្គីភាពនិងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជាការលេីកទឹកចិត្តឲ្យលេងកីឡាដេីម្បីសុខភាពល្អ។ ក្នុងការប្រកួតវាយសីមិត្តភាពនេះ ក្រុមទាំងពីរមានចំនួនកីឡាករគូកិត្តិយសចំនួន៣គូ និងគូមិត្តភាពចំនួន៦គូ។ ជាលទ្ធផល ជ័យជំនះបានទៅលេីអង្គភាពប្រឆាំងអំពេីពុករលួយ។ សូមជម្រាបជូនផងដែរថា នេះជាលេីកទី១ ហេីយ ដែលក្រុមកីឡាវាយសីគណៈមេធាវី បានធ្វេីការប្រកួតមិត្តភាពជាមួយស្ថាប័នផ្សេង ហេីយយេីងនឹងមានការប្រកួតលក្ខណៈមិត្តភាពដូចនេះ បន្តទៀត ជាមួយស្ថាប័ននានានៅពេលខាងមុខ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!