ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៤ឆ្នាំ របស់លោកមេធាវី តូច សាខឿន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ

នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៧៤ឆ្នាំ របស់លោកមេធាវី តូច សាខឿន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ធំ។ លោកមេធាវី តូច សាខឿន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំងចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានគណៈមេធាវី និងលោកជំទាវ ចំពោះរូបលោក។ លើសពីនេះទៀត លោកមេធាវី តូច សាខឿន បានថ្លែងថា នៅក្រោមការដឹកនាំរបស់ឯកឧត្តប្រធាន លី ច័ន្ទតុលា ឯកឧត្តមប្រធាន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់សមាជិក-សមាជិកាគណៈមេធាវីគ្រប់រូប ថែមទាំងបានជ្រោងទង់គណៈមេធាវីប្រកបដោយកិត្តិយសថ្លៃថ្នូខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ទូទៅនៅក្នុងសង្គមជាតិ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!