ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦០ឆ្នាំ របស់ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦០ឆ្នាំ របស់ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦០ឆ្នាំ របស់ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អ៊ុក សាវុធ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត ឯកឧត្តម បានថ្លែងថា សូមសម្តែងនូវទឹកចិត្តអបអរសាទរ ចំពោះគម្រោងសួរសុខទុក្ខមេធាវី ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម លីច័ន្ទតុលា ប្រធានគណៈមេធាវី។ ឯកឧត្តម អ៊ុក សាវុធ បានថ្លែងបន្តទៀតថា ថ្ងៃនេះ ឯកឧត្តម ទទួលបាននំខួបកំណើតពីក្រុមការងារគណៈមេធាវី ហើយនេះក៏ជាលើកទី១ ផងដែរ ក្នុងជីវិតរបស់ឯកឧត្តម ដែលទទួលបាននំខួបកំណើតពីក្រុមការងាររួមអាជីព និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 M417862711 884246566827899 6814723660993077723 n

A2 417881708 884246143494608 5269926908714079296 n

A3 416714452 884245693494653 6151384072245227942 n

A4 417772913 884246153494607 6471124377006625933 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top