ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធការិយាល័យក្រុមហ៊ុនមេធាវី​ មករា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធការិយាល័យក្រុមហ៊ុនមេធាវី​ មករា


នាល្ងាចថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធការិយាល័យរបស់ក្រុមហ៊ុនមេធាវី មករា ដោយមានការអញ្ជើញចូលរួមអមដោយសមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី​ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុនមេធាវី មករា ក្រោមការគ្រប់គ្រងរបស់លោកស្រីមេធាវី ងួន​ មករា និងបានចូលរួមអបអរសាទរចំពោះអគារការិយាល័យដ៏ល្អប្រណិតរបស់ក្រុមហ៊ុនមេធាវី មករា និងបានជូនពរឱ្យលោកស្រីមេធាវី ងួន​ មករា និងសហការី មានអតិថិជនកាន់តែច្រើន និងជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់សហភាតាមេធាវីទាំងអស់ ឱ្យពង្រឹងនូវសមត្ថភាពការប្រកបវិជ្ជាជីវៈមេធាវី និងពង្រឹងការរៀបចំទីតាំងការិយាល័យប្រកបវិជ្ជាជីវៈបានសមរម្យ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវី ដែលជាការផ្តល់ទំនុកចិត្តដល់អតិថិជន និងជាពិសេសជាការលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ កម្មវិធីនេះ ប្រារព្ធធ្វេីនៅអគារ​ Time Square 3 ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

D1 416299416 884439460141943 2886725127544011009 n

D2 416389563 884439846808571 7525133512765662142 n

D3 416387547 884439650141924 7476433216045321132 n

D4 416308063 884439680141921 6009736347495492688 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top