ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៧រូប រួមមានៈ ១.លោកមេធាវី គង់ ឈុង គម្រប់ ៨០ឆ្នាំ ២.លោកមេធាវី សារិន ដេណូរ៉ា គម្រប់ ៦៧ឆ្នាំ ៣.លោកមេធាវី ថន សារ៉ាត គម្រប់..
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៧រូប រួមមានៈ ១.លោកមេធាវី គង់ ឈុង គម្រប់ ៨០ឆ្នាំ ២.លោកមេធាវី សារិន ដេណូរ៉ា គម្រប់ ៦៧ឆ្នាំ ៣.លោកមេធាវី ថន សារ៉ាត គម្រប់ ៦១ឆ្នាំ ៤.លោកមេធាវី គាំ ឈាន គម្រប់ ៧២ឆ្នាំ ៥.លោកស្រីមេធាវី ញ៉ូង គឹមនី គម្រប់ ៦៧ឆ្នាំ ៦.លោកមេធាវី នី គឹមហោ គម្រប់ ៦០ឆ្នាំ និង៧.លោកមេធាវី អាង ឧត្តម គម្រប់ ៦៨ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ដឹកនាំដោយ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិកាគណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតមេធាវីចំនួន ៧រូប រួមមាន១.លោកមេធាវី គង់ ឈុង គម្រប់ ៨០ឆ្នាំ ២.លោកមេធាវី សារិន ដេណូរ៉ា គម្រប់ ៦៧ឆ្នាំ ៣.លោកមេធាវី ថន សារ៉ាត គម្រប់ ៦១ឆ្នាំ ៤.លោកមេធាវី គាំ ឈាន គម្រប់ ៧២ឆ្នាំ ៥.លោកស្រីមេធាវី ញ៉ូង គឹមនី គម្រប់ ៦៧ឆ្នាំ ៦.លោកមេធាវី នី គឹមហោ គម្រប់ ៦០ឆ្នាំ និង៧.លោកមេធាវី អាង ឧត្តម គម្រប់ ៦៨ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោក-លោកស្រីមេធាវីទាំង ៧រូប មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូន។ លើសពីនេះទៀត លោក-លោកស្រីមេធាវី បានថ្លែងនូវការកោតសរសើរដល់ទឹកចិត្តរបស់ឯកឧត្តមប្រធាន និងលោកជំទាវ ដែលគិតគូរដល់មេធាវីដែលមានវ័យចាស់ដូចរូបលោក និងបានកោតសរសើរដល់ការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានផងដែរ។ លោក-លោកស្រីមេធាវី បានគោរពជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!