ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកោះកុង ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៨០ឆ្នាំ របស់លោកមេធាវី ចន្ទ ហួន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកោះកុង

នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់សមាជិក-សមាជិកាប្រតិភូគណៈមេធាវីប្រចាំខេត្តកោះកុង ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតគម្រប់ ៨០ឆ្នាំ របស់លោកមេធាវី ចន្ទ ហួន ដែលជាប្រតិភូគណៈមេធាវីប្រចាំខេត្តកោះកុង។ លោកមេធាវី ចន្ទ ហួន មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំងចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានគណៈមេធាវី និងលោកជំទាវ ចំពោះរូបលោក។ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!