ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតមេធាវីចំនួនពីររូបគឺ លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ គម្រប់ ៧១ឆ្នាំ និងលោកមេធាវី ហែម ពល គម្រប់ ៦៤ឆ្នាំ
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ជួបសួរសុខទុក្ខ និងជូនពរខួបកំណើតមេធាវីចំនួនពីររូបគឺ លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ គម្រប់ ៧១ឆ្នាំ និងលោកមេធាវី ហែម ពល គម្រប់ ៦៤ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃសុក្រ ២កេីត ខែបុស្ស ឆ្នាំខាល បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ដឹកនាំសមាជិកប្រតិភូ ទៅជួបសួរសុខទុក្ខ និងជូនពរខួបកំណើតមេធាវីចំនួនពីររូបគឺ លោកមេធាវី ប៉ែន ប៊ុនរិទ្ធិ គម្រប់ ៧១ឆ្នាំ និងលោកមេធាវី ហែម ពល គម្រប់ ៦៤ឆ្នាំ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវីទាំងពីរ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ លើសពីនេះទៀត លោកបានថ្លែងថា រូបលោកសូមវាយតម្លៃខ្ពស់ចំពោះកម្មវិធីដ៏មានអត្ថន័យជ្រាលជ្រៅដែលផ្សាភ្ជាប់ភាពជិតស្និទ្ធជាមួយការលេីកទឹកចិត្តដល់មេធាវីវ័យចំណាស់ដូចរូបលោក ហេីយក៏បានបង្ហាញពីស្មារតីសាមគ្គីភាពផ្ទៃក្នុងរបស់មេធាវី។ លោកមេធាវីទាំងពីរ បានបន្តទៀតថាកម្មវិធីនេះ ត្រូវតែបន្តរក្សាតទៅ ដេីម្បីក្លាយជាប្រពៃណីល្អប្រសេីរមួយរបស់គ្រួសារមេធាវីយេីង និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី និងសហភាតាទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!