ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាពេលថ្ងៃត្រង់ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់រង្វាន់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកម្មវិធីនេះ ក៏មានការទស្សនានូវវីឌីអូសកម្មភាពនៃដំណើរកំសាន្តនិងកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ នៅខេត្តកំពតផងដែរ មុននឹងធ្វើការប្រគល់រង្វាន់ជូនថ្នាក់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី។ ពិធីចាប់ឆ្នោតនេះ ឯកឧត្តមប្រធាន បង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី ដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេល១ឆ្នាំកន្លងមក។ និងសំណូមសុំឱ្យបន្តមានសាមគ្គីភាពផ្ទៃក្នុងក្នុងគណៈមេធាវី និងបន្តខិតខំប្រឹងប្រែងបំពេញការងារ ជូនសហភាតាមេធាវីឱ្យបានឆាប់រហ័ស ដើម្បីលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ *សូមបញ្ជាក់ផងដែរថា ពិធីចាប់ឆ្នោតប្រចាំឆ្នាំ២០២៣ និងការប្រគល់រង្វាន់នេះ គឺពុំមានថ្នាក់ដឹកនាំ និងបុគ្គលិកណាមួយពុំបានទទួលរង្វាន់នោះទេ គឺទទួលបានរង្វាន់គ្រប់ៗគ្នា ហើយកម្មវិធីនេះប្រព្រឹត្តទៅដោយភាពជោគជ័យ រំភើបនិងសប្បាយរីករាយជាខ្លាំង។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

I1 420018063 888594036393152 6332649793392794480 n

I2 420032987 888594349726454 7124062720397422090 n

I3 419995510 888594273059795 7379711084446838281 n

I4 420001363 888594229726466 7543045917298779473 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top