ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញទៅចូលរួមកម្មវិធីស្វាគមន៍គណៈប្រតិភូចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្តិ ២០២៤ របស់ហុងកុង” (Cerem...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញទៅចូលរួមកម្មវិធីស្វាគមន៍គណៈប្រតិភូចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្តិ ២០២៤ របស់ហុងកុង” (Ceremonial Opening of the Legal Year 2024 Hong Kong)
នារសៀលថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវីអញ្ជើញទៅចូលរួមកម្មវិធីស្វាគមន៍គណៈប្រតិភូចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្តិ ២០២៤ របស់ហុងកុង” (Ceremonial Opening of the Legal Year 2024 Hong Kong) នៅ ភោជនីយដ្ឋាន Cardinal Point 45/F (Rooftop) នៃទីក្រុងហុងកុង។ នៅក្នុងកម្មវិធីស្វាគមន៍នេះរួមមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានសហគមន៍អ្នកច្បាប់ហុងកុង ប្រធានគណៈមេធាវីហុងកុង និងបានជូនគណៈប្រភូគណៈមេធាវីទៅទស្សនកិច្ចទៅសារមន្ទីរ ព្រះបរមរាជវាំងហុងកុង និងក្រុមប្រឹក្សានីតិបញ្ញត្តិ។ តាមរយៈកម្មវិធីស្វាគមន៍នេះ គណៈប្រតិភូគណៈមេធាវីបានស្វែងយល់អំពីប្រវត្តិសាស្រ្ត និងប្រព័ន្ធច្បាប់នៅតំបន់ហុងកុង រួមទាំងប្រាស្រ័យទាក់ទង និងពង្រីកទំនាក់ទំនងជាមួយបណ្តាមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវីជាច្រើនពីតំបន់អាស៊ី និងអឺរ៉ុបផងដែរ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!