ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្ត ២០២៤ របស់ហុងកុង” (Ceremonial Opening of the Legal Year 2024 Hong Kong) នៅសាលាក្រុងហុងកុង
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្ត ២០២៤ របស់ហុងកុង” (Ceremonial Opening of the Legal Year 2024 Hong Kong) នៅសាលាក្រុងហុងកុង
នាថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទីល្ងាច (ម៉ោងនៅទីក្រុងហុងកុង) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូគណៈមេធាវីចូលរួមក្នុងពិធី “បើកឆ្នាំគតិយុត្ត ២០២៤ របស់ហុងកុង” (Ceremonial Opening of the Legal Year 2024 Hong Kong)នៅសាលាក្រុងហុងកុង។ នៅក្នុងពិធីនេះ ក៏មានពិធីត្រួតពលរៀបចំដោយនគរបាលហុងកុងនៅ Edinburg Place ដោយលោកចៅក្រម Chief Justice Adrew Cheung Kui-nung ប្រធានតុលាការឧទ្ធរណ៍ ។ នឹងមានការចូលរួមថ្លែងសុន្ទរកថាដោយលោកចៅក្រម Chief Justice Cheung លោក Paul Lam SC រដ្ឋមន្រ្តីយុត្តិធម៌ លោក Victor Dawes SC ប្រធានគណៈមេធាវីហុងកុង និងលោក Chan Chak-Ming ប្រធានសហគមន៍អ្នកច្បាប់ហុងកុង។ សូមបញ្ជាក់ផងដែរថា ពិធីបេីកឆ្នាំគតិយុត្តិនេះ គឺជាការចាប់ផ្តើមការងារផ្លូវការរបស់ចៅក្រមសម្រាប់រយៈពេលមួយឆ្នាំៗ និងជាពិធីប្រពៃណីរបស់បណ្តាប្រទេសប្រើប្រាស់ប្រព័ន្ធច្បាប់ខំមិនឡ ដូចជាចក្រភពអង់គ្លេស អូស្ត្រាលី និងញូវហ្សេលិនផងដែរ។ ការចូលរួមក្នុងពិធីប្រចាំឆ្នាំនេះ ក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំតាមបណ្តាគណៈមេធាវីពីជុំវិញពិភពលោកជួបជុំគ្នា ពិភាក្សា ចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពថ្មីៗតាមយុត្តាធិការរបស់ខ្លួន ព្រមទាំងរឹតចំណងមិត្តភាពនៅក្នុងសហគមអន្តរជាតិរបស់អ្នកច្បាប់ផងដែរ។ ពិធីនេះ មានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ និងគណៈប្រតិភូពីបណ្តាគណៈមេធាវីទូទាំងពិភពលោកប្រមាណ ៣៨ គណៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!