នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ គណៈកម្មការកិច្ចការពាណិជ្ជកម្មដោយផ្ទាល់នៅទីស្នាក់ការគណៈមេធាវី
នារសៀលថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ គណៈកម្មការកិច្ចការពាណិជ្ជកម្មដោយផ្ទាល់នៅទីស្នាក់ការគណៈមេធាវី ដោយមានរបៀបវារៈមួយចំនួនជាអាទិ៍៖
១. រាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៣
២.កំណត់ផែនការការងារសម្រាប់ឆ្នាំ២០២៤
៣.បញ្ហាប្រឈម និង ៤.ផ្សេងៗ កិច្ចប្រជុំបានបញ្ចប់ទៅតាមរបៀបវារៈ នៅម៉ោង ១៦:០០នាទី នាថ្ងៃដដែល។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!