ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៤ឆ្នាំ របស់ឯកឧត្តម សាយ បូរី ដែលជាប្រធានគណ:មេធាវីអាណត្តិទី១ និងទី២
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៤ឆ្នាំ របស់ឯកឧត្តម សាយ បូរី ដែលជាប្រធានគណ:មេធាវីអាណត្តិទី១ និងទី២
នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយលោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវី ទៅវត្តបុទមវតី្ត ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៨៤ឆ្នាំ របស់ឯកឧត្តម សាយ បូរី ដែលជាប្រធានគណ:មេធាវីអាណត្តិទី១ និងទី២។ ឯកឧត្តម សាយ បូរី មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង។ និងបានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ ដែលឯកឧត្តមប្រធាន បានចាត់ក្រុមការងារគណៈមេធាវី ចុះទៅជួបសួរសុខទុក្ខ និងជូនពរថ្ងៃកំណើតរបស់ឯកឧត្តម សាយ បូរី ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!