ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីជំនាន់ទី៨ នៅសាលអង្គរវត្ត ជាន់ទី១៥ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)

នារសៀលថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីជំនាន់ទី៨ ដែលប្រារព្ធធ្វើនៅសាលអង្គរវត្ត ជាន់ទី១៥ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ដោយមានការចូលរួមពីស្ថាបនិក និងសមាជិកវិភាគទានច្បាប់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី សមាជិកអង្គការJica សរុប ៣៧០នាក់។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវី ក៏បានសំដែងនូវការគាំទ្រ និងលើកទឹកចិត្តចំពោះសកម្មភាពរបស់វិភាគទានច្បាប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការបណ្តុះបណ្តាល ការផ្សព្វផ្សាយច្បាប់ និងការពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់សហភាតាមេធាវី និស្សិតច្បាប់ និងអ្នកអនុវត្តវិជ្ជាជីវៈច្បាប់ផ្សេងទៀត ដែលនេះ ជាការរួមចំណែកមួយក្នុងការលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!