ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី២ ស្តីពី «ការអនុវត្តដោយបង្ខំដែលមានគោលបំណងឱ្យសងជាប្រាក់ចំពោះអចលនវត្ថុ»
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី២ ស្តីពី «ការអនុវត្តដោយបង្ខំដែលមានគោលបំណងឱ្យសងជាប្រាក់ចំពោះអចលនវត្ថុ»
នាថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលាលើកទី២ ស្តីពី «ការអនុវត្តដោយបង្ខំដែលមានគោលបំណងឱ្យសងជាប្រាក់ចំពោះអចលនវត្ថុ» នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ និងលោកមេធាវី អ៉ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណី និងជាប្រធានក្រុមមេធាវី ជេ ស៊ី ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់សរុបចំនួន ៩០ នាក់។ នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី យ៉ុន ប៊ុនណា សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណវាគ្មិនកិត្តិយសទាំងពីររូប ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាម និងថ្លែងអំណរគុណចំពោះសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ឯកឧត្តមប្រធាន ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយសទាំងពីររូប ព្រមទាំងចែកនូវវិញ្ញាបនបត្រជូនសិក្ខាកាម ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN